ជញ្ជាំងខ័ណ្ឌPVC

ជញ្ជាំងខ័ណ្ឌPVC ត្រូវបានប្រើដើម្បីបែងចែកតំបន់ការងារនិងបន្ទប់ដាច់ដោយឡែក។ វាអាចជំនួសជញ្ជាំងខ័ណ្ឌធម្មតា។ ផ្លាស្ទិច PVC ដែលមានលក្ខណៈសម្បត្តិទន់ និងអាចបត់បែនបានជួយកំណត់ហានិភ័យដែលបណ្តាលមកពីការបែកបាក់ សន្សំសំចៃថ្លៃថែទាំ និងសន្សំសំចៃថ្លៃពលកម្មក្នុងការដំឡើង។ ប្រសិទ្ធភាពខ្ពស់ក្នុងការពារការបាត់បង់សីតុណ្ហភាព និងការពារសត្វល្អិត។

Chính sách

Imported quality PVC plastic

On-site installation survey

Design drawings as required

Highly qualified installation technicians

Specifications
Structure

Flexible PVC, reinforced iron, galvanized iron brace

Flexible PVC

Transparent, patterned, lattice, polyester, red, black,…

Product system

Fixed, mobile, overhead,…

Schedule a survey
Sign up to receive a quote

Please leave accurate information so we can send you a quote as soon as possible!

Information about product

ជញ្ជាំងខ័ណ្ឌPVC ដែលអាចបត់បែនបានត្រូវបានប្រើដើម្បីបែងចែកតំបន់ការងារនិងបន្ទប់ដាច់ដោយឡែក។ វាអាចជំនួសជញ្ជាំងខ័ណ្ឌធម្មតា។ ផ្លាស្ទិច PVC ដែលមានលក្ខណៈសម្បត្តិទន់ និងអាចបត់បែនបានជួយកំណត់ហានិភ័យដែលបណ្តាលមកពីការបែកបាក់ សន្សំសំចៃថ្លៃថែទាំ និងសន្សំសំចៃថ្លៃពលកម្ម។ ប្រសិទ្ធភាពខ្ពស់ក្នុងការពារការបាត់បង់សីតុណ្ហភាព និងការពារសត្វល្អិត។

1. តើជញ្ជាំងខ័ណ្ឌPVC គឺជាអ្វី?

ស្រដៀងគ្នាទៅនឹងជញ្ជាំងកញ្ចក់, ជញ្ជាំងឥដ្ឋ, ជញ្ជាំងឈើ ជញ្ជាំងខ័ណ្ឌPVCគឺជាប្រភេទមួយនៃជញ្ជាំងខ័ណ្ឌដែលតែងតែត្រូវបានគេយកទៅប្រើប្រាស់។ដែលជញ្ជាំងខ័ណ្ឌPVCត្រូវបានផលិតចេញពីវត្ថុធាតុទន់ និងអាចបត់បែនបានជាមួយនឹងភាពបត់បែនដ៏ល្អ… ដែលជាផ្លាស្ទិច PVC ដែលអាចបត់បែនបាន។

ដុំរមូលផ្លាស្ទិច PVC ដ៏ធំដែលមានកម្រាស់ផ្សេងៗគ្នាត្រូវបានកាត់ទៅតាមទំហំដែលត្រូវការ បន្ទាប់មកពួកវាត្រូវបានភ្ជាប់លើគ្រឿងបង្គុំដែលបានពង្រឹងនៅទីតាំងដែលត្រូវការជញ្ជាំងខ័ណ្ឌ។

ជញ្ជាំងខ័ណ្ឌPVC ត្រូវបានគេប្រើជាទូទៅនៅក្នុងរោងចក្រ ឃ្លាំង រោងចក្រ…

2. ការប្រើប្រាស់ជញ្ជាំងខ័ណ្ឌPVC

2.1 បែងចែកតំបន់ និងបង្កើតបន្ទប់ដាច់ដោយឡែក

ប្រើ PVC ដែលអាចបត់បែនបានជាជញ្ជាំងខ័ណ្ឌបែងចែកតំបន់ និងបង្កើតបន្ទប់ដាច់ដោយឡែកវាក៏ស្រដៀងទៅនឹងជញ្ជាំងខ័ណ្ឌប្រភេទផ្សេងទៀតផងដែរ។ បុន្តែ ជញ្ជាំងប្រភេទនេះមានភាពយឺត ស្វិតមាំខុសពីជញ្ជាំងខ័ណ្ឌប្រភេទផ្សេង។

2.2 ការពារការបាត់បង់សីតុណ្ហភាព ការពារសត្វល្អិត និងធូលី

ជញ្ជាំងខ័ណ្ឌ​ PVC បង្កើតតំបន់ដាច់ដោយឡែកដែលអាចបំពាក់ដោយម៉ាស៊ីនត្រជាក់បាន។ ជញ្ជាំងខ័ណ្ឌ​ PVC ជួយការពារការបាត់បង់សីតុណ្ហភាព អត្រាផ្ទេរកំដៅទាប និងការពារសត្វល្អិត និងកខ្វក់ពីខាងក្រៅមិនឱ្យជ្រាបចូលខាងក្នុង។

2.3 មិនជ្រាបទឹក

ផ្លាស្ទិក PVC អាចបត់បែនបាននិងមិនជ្រាបទឹក ដូចនេះជញ្ជាំងខ័ណ្ឌ​ PVC ក៏មានមុខងារការពារជម្រាបទឹក ដែលប្រើជាទូទៅនៅក្នុងតំបន់កែច្នៃអាហារសមុទ្រ បន្ទប់លាបពណ៌ យានដ្ឋានលាងរថយន្ត …

2.4 ការការពារសំឡេង

ជញ្ជាំងខ័ណ្ឌ PVC ក៏មាននូវលក្ខណៈពិសេសដូចជា ទប់ខ្យល់,​ ការពារសំលេង, អ៊ីសូឡង់បន្ថយកំដៅ, និងកាត់បន្ថយសំលេងរំខាន។ ជញ្ជាំងខ័ណ្ឌ PVC អាចត្រូវបានប្រើដើម្បីការពារសំលេងរំខាននៃគ្រឿងម៉ាស៊ីននៅក្នុងរោងចក្រផលិត។
3. អត្ថប្រយោជន៍

3.1 មិនចាំបាច់ព្រួយបារម្ភអំពីហានិភ័យនៅពេលមានការប៉ះទង្គិចកើតឡើង

​សំរាប់​ជញ្ជាំង​កញ្ចក់ ពេល​មាន​ឧបទ្ទវហេតុ​កើតឡើង វា​នឹង​បែក​ជា​បំណែក​តូចៗ ដែលអាចបង្ក​គ្រោះថ្នាក់​ដល់​អ្នកជុំវិញ និង​ធ្លាក់​ចូល​ផលិតផលដែលបង្ករជាផលប៉ះពាល់ទៅលើគុណភាពផលិតផល។ ផ្លាស្ទិច PVC ដែលអាចបត់បែនបានមានទំហំធំ ជាមួយការអ៊ុតភ្ជាប់ដោយតាមតម្រូវការ។ នៅពេលដែលមានឧបទ្ទវហេតុមួយ PVC នឹងគ្រាន់តែរហែកមិនបំបែកជាបំណែក។ មានសុវត្ថិភាពទាំងស្រុងសម្រាប់ទីតាំងការងាររបស់អ្នក។

PVC ក៏មានភាពបត់បែនល្អ និងធន់នឹងផលប៉ះពាល់ផងដែរ។

3.2 មើលឃើញច្បាស់ ងាយស្រួលសង្កេត

PVC ដែលអាចបត់បែនបាន មើលឃើញច្បាស់ ងាយស្រួលក្នុងការសង្កេតមើលសកម្មភាពផលិតកម្មនៅខាងក្នុង។

3.3 សន្សំការចំណាយលើការថែទាំ

ដោយសារតែអ្នកមិនចាំបាច់ព្រួយបារម្ភអំពីហានិភ័យនៃការប៉ះទង្គិចគ្នា ជញ្ជាំងខ័ណ្ឌPVC ជួយអ្នកសន្សំលើការចំណាយលើការថែទាំធម្មតា។ កម្មកររបស់អ្នកមិនចាំបាច់ពិនិត្យវាញឹកញាប់ដូចជញ្ជាំងកញ្ចក់ទេ។

3.4 ងាយស្រួលក្នុងការរុះរើ ផ្លាស់ប្តូរទីតាំង និងជួសជុល

PVC ដែលអាចបត់បែនបានមានទម្ងន់ស្រាល មិនខូចកំឡុងពេលរុះរើ ឬផ្លាស់ប្តូរទីតាំង ហើយមិនប៉ះពាល់ដល់គ្រឿងដែលមានស្រាប់របស់រោងចក្រនោះទេ។

3.5 ភាពធន់ខ្ពស់

នៅក្រោមលក្ខខណ្ឌសីតុណ្ហភាពធម្មតា ផ្លាស្ទិច PVC មានភាពធន់រហូតដល់ 5-7 ឆ្នាំ។

4. ប្រភេទនៃ PVC ប្រើដើម្បីបង្កើតជញ្ជាំងខ័ណ្ឌPVC និងមុខងារប្រើប្រាស់របស់វា

4.1 PVC ពណ៌សថ្លា

ដុំរមូល PVC ផ្ទាំងធំ, ពណ៌សថ្លា, ជាមួយភាពសំបូរបែបនៃកម្រាស់។ នេះគឺជាប្រភេទ PVC ដែលប្រើជាទូទៅបំផុតជាមួយនឹងតម្លៃល្អបំផុត។

4.2 PVC​ Pattern

ដុំរមូលប្លាស្ទិក PVC ផ្ទាំងធំពណ៌ថ្លា ជាមួយនឹងរូបផ្ការឺកាឌីហ្សាញផ្សេងៗនៅលើផ្ទៃផ្លាស្ទិច។ ប្រភេទ PVC នេះត្រូវបានប្រើដើម្បីបង្កើតជញ្ជាំងខ័ណ្ឌ​ PVC ដែលអាចបត់បែនបាននៅក្នុងតំបន់ដែលត្រូវការសោភ័ណ្ឌភាព។
4.3 PVC ការពារការឆ្លងចរន្ត

ជាប្រភេទ PVC ពិសេសដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការឆ្លងចរន្តលើផ្ទៃផ្លាស្ទិច និងការពារធូលី។ វាត្រូវបានតម្រូវឱ្យប្រើនៅក្នុងរោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិចនៅក្នុងបរិស្ថានប្រឆាំងនឹងការឆ្លងចរន្ត។

4.4 PVCមានសរសៃpolyesterពង្រឹង

ប្រភេទ PVC ដែលអាចបត់បែនបានរួមបញ្ចូលគ្នាជាមួយសរសៃ polyester បង្កើនភាពធន់ និងសមត្ថភាពប្រឆាំងទៅនឹងកំលាំងប៉ះទង្គិចខ្ពស់នៃជញ្ជាំងខ័ណ្ឌ PVC ។

5. ប្រភេទនៃជញ្ជាំងខ័ណ្ឌPVC

5.1 ភ្ជាប់ទៅនឹងទីតាំង

ចាប់ភ្ជាប់យ៉ាងរឹងមាំនៅក្នុងទីតាំងមួយ។

5.2 អាចចល័តបាន

រួមបញ្ចូលគ្នាជាមួយកង់ មានសមត្ថភាពអាចចល័តបត់បែនបាន។

5.3 ព្យួរពីលើ

រួមបញ្ចូលគ្នាជាមួយជញ្ជាំងខ័ណ្ឌដែល មានស្រាប់នៅជាប់ដី ជញ្ជាំងខ័ណ្ឌ PVC ក៏អាចដំឡើងបាន ពីលើជញ្ជាំងដែលមានស្រាប់ដល់ពិដាន។

Related Products

  • Uncategorized

    វាំងនន PVC ថេរ

    Rated 0 out of 5
    Read more
  • Uncategorized

    រមៀល PVC

    Rated 0 out of 5
    Read more
  • Uncategorized

    វាំងនន PVC រអិល

    Rated 0 out of 5
    Read more
  • Uncategorized

    ជញ្ជាំងខ័ណ្ឌPVC

    Rated 0 out of 5
    Read more